នាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភា (គណៈកម្មការទី១) និងក្រុមសមាជិក ព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការ និងជាប្រធានក្រុម អមដំណើរដោយឯកឧត្តម ថង សាវុន អភិបាលនៃគណៈ អភិបាលខេត្តមណ្ឌលគិរី និងអាជ្ញាធរស្រុកបានអញ្ជើញចូលថ្វាយបង្គំព្រះសង្ឃ ព្រមទាំងនាំយកស្លាដក់ អង្ករ៩០គីឡូក្រាម មី០២កេស ត្រីខកំប៉ុង០២យួរ ទឹកផ្លែឈើ០២កេស ទឹកត្រី០២យួរ ទឹកស៊ីអ៉ីវ០២យួរ និងទឹកបរិសុទ្ធ០២កេស ព្រមទាំងបច្ច័យមួយចំនួន០១លានរៀល ទៅប្រគេនព្រះសង្ឃនៅមង្គលគិរីព្រឹក្សារាម (ហៅវត្តអូរាំង) ស្ថិតក្នុងភូមិពូហ្សាម ឃុំ សែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគីរី។
ប្រភព៖នាយកដ្ឋានព័តមាន